ព័ត៌មានជាតិ

បំពុលឆ្កែងាប់២ក្បាល លួចម៉ូតូបាន២ គ្រឿង

កំពត: ម៉ូតូចំនួន២គ្រឿង ត្រូវបានជនមិនស្គាល់មុខ លួចយកបានដោយសុវត្ថភាព ខណ:ដាក់ថ្នាំបំពុលឆ្កែងាប់ គ្រាម្ចាស់លង់លក់ក្នុងដំណេក។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ២យប់ឈានចូល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិស្រូវក្រោម ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។

លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរងនិងជាប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធខេត្តកំពត បានឲ្យដឹងថា ករណីនេះបង្កដោយជនល្មើសមិនស្គាល់មុខ បានធ្វើសកម្មភាពដាក់ថ្នាំបំពុលឆ្កែងាប់ចំនួន២ក្បាល រួចហើយកាត់សោយកម៉ូតូចំនួន២គ្រឿង ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានជិះគេចខ្លួនបាត់។ ម៉ូតូទី១ ម៉ាកហុងដាសេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1J-7480 ជារបស់ជនរងគ្រោះឈ្មោះ ឆេង ប៉ុម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិឃុំ កើតហេតុខាងលើ។ ទី២ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FQ-1359 របស់ឈ្មោះ ឃួន ឡំ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

បច្ចុប្បន្ន កម្លាំងជំនាញនៃអាវុធហត្ថ បានសហការស្រាវជ្រាវរកមុខសញ្ញាខាងលើ ដើម្បីតាមចាប់ជនល្មើស យកមកចាត់ការតាមនីតិវិធី៕

មតិយោបល់