ព័ត៌មានជាតិ

Update៖ឡង់គ្រឺស័របើកលឿនដូចហោះរេចង្កូតទៅបុករថយន្តនីសាន់ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់៧នាក់

សៀមរាប: កាលពីវេលាម៉ោង ១ និង ១០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ស្ថិតភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្ដាលឲ្យមានមនុស្សជាច្រើននាក់រងរបួស។

ជនរងគ្រោះចំនួន១៤នាក់រួមមាន
១/ឈ្មោះ ប៉ាវ ជន ភេទស្រី អាយុ ៦២ ឆ្នាំ។
២/ឈ្មោះ ទុំ សុខ ភេទស្រី អាយុ ៧៦ ឆ្មាំ។
៣/ឈ្មោះ សាន សាយ ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិចំប៉ី ឃុំតាយ៉ែក ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប។
៤/ឈ្មោះភួង ភាព ភេទស្រី អាយុ ៤៧ ឆ្នាំ រស់នៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគមក៍ ខេត្តសៀមរាប។
៥/ឈ្មោះ ពីង ឡាយ ភេទប្រុស អាយុ។
៦/ឈ្មោះ ទុយ ណី ភេទស្រី អាយុ ៣៦ ឆ្នាំ រស់នៅភូមិកូនសត្វ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
៧/ឈ្មោះ មៀន ជឿម ភេទស្រី អាយុ ៦១ ឆ្នាំ រស់នៅភូមិត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគមក៍ ខេត្តសៀមរាប។
៨/ឈ្មោះ ស្អាត សួរ ភេទស្រី។
៩/ឈ្មោះ ប៉ោ ងួន ភេទប្រុស រស់នៅភូមិរលំពុក ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
១០/ឈ្មោះ រៀល ឡី ភេទស្រី អាយុ ៣៧ ឆ្នាំ។
១១/ឈ្មោះប៉ាត ឡុង ភេទប្រុស។
១២/ឈ្មោះបឿន លេន ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប។
១៣/ឈ្មោះ តេន ឡោម ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅភូមិជាំ ឃុំចាន់ស ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប។
១៤/ឈ្មោះ ទុយ ឃីង ភេទប្រុស អាយុ ៥១ ឆ្នាំ រស់នៅភូមិថ្នល់ឡុក ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប(ព្រះសង្ឃ)។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ឡង់ក្រូស័រ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2B-2278 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើបានរេចង្កូតទៅឆ្វេងដៃ ក៏បុកជាមួយរថយន្តម៉ាក សាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ សៀមរាប 2C-6785 បើកបរដោយឈ្មោះ ហឿម ស្រួច ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិសាទុំ ឃុំដំដែក ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប ធ្វើដំណើររបញ្ច្រាសទិសគ្នា មានអ្នករួមដំណើរចំនួន១៤នាក់ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ របួសធ្ងន់៧នាក់ ស្រាល៦នាក់។

មូលហេតុ៖ អ្នកបើកបររថយន្តម៉ាក ឡង់ក្រូស័រ បើកមានល្បឿនលឿន និងមិនប្រកាន់ស្តាំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណ:ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់