ព័ត៌មានកីឡា

មិនធម្មតា! បឹងកេត ទប់ Lao Toyota បានស្មើ ១-១ ទោះសល់គ្នាតែ៩នាក់

ក្រុមជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៦ បឹងកេតអង្គរ បានទប់យកស្មើក្រុម Lao Toyota បាន ១-១ ក្នុងវគ្គជម្រុះ AFC CUP ជើងទី១ នៅពហុកីឡដ្ឋានជាតិមុននេះបន្តិច។

បឹងកេតថ្វីបើទទួលបានកាតក្រហមដល់ទៅ២ តាំងពីដើមវគ្គទី១ ប៉ុន្តែបានតស៊ូពេញ៩០នាទីដោយមិនឲ្យដៃគូទម្លុះសំណាញ់ទីខ្លួនបានបន្ថែមឡើយ។

ការប្រកួតដ៏តឹងតែងនេះ បឹងកេតអង្គរ បានបើកការនាំមុខមុន១គ្រាប់ដោយខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ប៉ុន្តែត្រូវឡាវតាមបានស្មើតាំងពីដើមវគ្គទី១។ ចំណែកវគ្គទី២ គ្មានការស៊ុតបញ្ចូលទីគ្នាទេ។

មតិយោបល់