ព័ត៌មានជាតិ

ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់នៅស្រុកទឹកផុស

កំពង់ឆ្នាំង: នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៩ នៅវេលាម៉ោង៤និង១៧នាទីមានករណីអគ្គិភ័យមួយកើតនៅភូមិចោងម៉ោង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះឈ្មោះ មាច ម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ ប្រពន្ធឈ្មោះធួន ធុន អាយុ៤២ឆ្នាំ សម្ភារះខូចខាតរួមមានផ្ទះទំហំ៤គុណ៦m មាស១ជី លុយ៦០ម៉ឺន អង្ករ៥០គីឡូ ជី០២ការ៉ុង ម៉ាស៊ីនបូមទឹក២គ្រឿង ម៉ាស៊ីនបាញ់ថ្នាំងស្មៅ១គ្រឿង កង់១គ្រឿងសំបុត្របញ្ជាក់កំណើត០៤ច្បាប់អត្តសញ្ញាណប័ណ្ណ០២សន្លឹកនិងសម្ភារះប្រើប្រាស់រួមមានខោអាវកន្ទេលខ្នើយមុងភួយចានឆ្នាំងខូចខាតទាំងស្រុងផ្ទះប្រក់ស័ង្កសីជញ្ជាំងស័ង្កសីក្រាលក្តារ។

មូលហេតុបណ្តាលមកពីទុស្សេខ្សែរភ្លើង៕

 

មតិយោបល់