ក្រចេះ: ករណីគ្រូពេទ្យ និងជាប្រធានមណ្ឌលសុខភាពអូរគ្រៀងលោក សឹម វាសនា ហៅពេទ្យមឿន ដែលបើកឡានស៊ីរ៉ែនដេញបុកស្រីស្នេហ៍ ដោយសារភ្លើងប្រច័ណ្ឌ ត្រូវបានចាប់ឃាត់ខ្លួនហើយ នៅវេលាម៉ោង១២និង១៥នាទី រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ។
ប្រពភពីមន្ត្រីប៉ូលីសរដ្ឋបាលឃុំអូគ្រៀង ស្រុកសំបូរ បានអោយដឹងថា នគបាលសម្រេចចាប់ខ្លួនលោកគ្រូពេទ្យ និងជាប្រធានមណ្ឌលសុខភាពអូរគ្រៀង បន្ទាប់ពីមានការផ្ទុះរឿងអាស្រូវជាលើកចុងក្រោយ ជាមួយអតីតស្រីកំណាន់ឈ្មោះ ម៉ុច ស្រីដា អាយុ២២ឆ្នាំ រហូតនាងមកប្តឹងថា ការពិតលោកគ្រូពេទ្យរូបនេះ មានលាក់អាវុធវែង-ខ្លីខុសច្បាប់។ មិនត្រឹមតែប៉ុណ្ណោះ ក៏បង្កហិង្សាធ្ងន់ធ្ងរទៅលើរូបនាង ដោយបានវាយធ្វើបាប និងដោះយកគ្រឿងអលង្ការពីខ្លួននាង ក្រោយពីបានបើករថយន្តសាមុយពេទ្យ បំបុកនាងពេលកំពុងជិះម៉ូតូជាមួយមនុស្សប្រុសម្នាក់ផ្សេងទៀត ដោយសារតែភ្លើងប្រចណ្ឌនោះ។
គួររំលឹកដែរថាករណីភ្លើងប្រច័ណ្ឌខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៥នាទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាងក្រោម មេព្រៃអូគ្រាងចម្ងាយ១០០ម៉ែត្រ ក្នុងភូមិអូគ្រាង ឃុំអូគ្រាង ស្រុកសំបូរ បណ្តាលស្ត្រីម្នាក់រងរបួសស្រាល និងបុរសម្នាក់រងរបួសស្រាល និងខូចខាតម៉ូតូមួយគ្រឿង។
តាមការរៀបរាប់ពីស្ត្រីរងគ្រោះឈ្មោះ ម៉ុច ស្រីដា អាយុ២២ឆ្នាំ បានឲ្យដឹងថា នាងមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោក សឹម ចាន់វាសនា ហៅ ពេទ្យ មឿន រយ:ពេល២ទៅ៣ឆ្នាំមកហើយ ហើយនៅល្ងាចថ្ងៃទី២៤ ខែមករា បងប្អូនជីដូនមួយរបស់នាងឈ្មោះ សែម ភាស់ អាយុ២៣ឆ្នាំ នៅឃុំរលួសមានជ័យ បានមកលេងផ្ទះនាង លុះដល់ម៉ោង០៩និង០៥នាទីយប់នាងបានជិះម៉ូតូចេញពីផ្ទះបងទៅផ្ទះរបស់ខ្លួន ស្រាប់តែឃើញ លោក សឹម ចាន់វាសនា ហៅ ពេទ្យ មឿន បើករថយន្តស៊ីរ៉ែនប្រចាំមណ្ឌលសុខភាពដេញបុកម៉ូតូរបស់ពួកនាង បណ្តាលឲ្យដួល និងរងរបួសទាំងពីរនាក់។
នាងបានបន្តទៀថា ក្រោយកើតហេតុ លោក សឹម ចាន់វាសនា ហៅពេទ្យ មឿន ក៏បានចាប់អូសនាងដាក់លើឡានស៊ីរ៉ែន ដឹកនាងយកមកទម្លាក់មុខផ្ទះរបស់នាង ហើយថែមទាំងប្រើពាក្យគំរាមសម្លាប់នាង និងគ្រួសារទៀតផង៕







មតិយោបល់