ព័ត៌មានជាតិ

Update: ទីបំផុត! ជនសង្ស័យសម្លាប់មិត្តភក្ត្រ័ខ្លួនឯង ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារ រង់ចាំការកាត់ទោស

កណ្តាល: ករណីលោកមិត្តភក្រ្ត័សម្លាប់មិត្តភក្ត្រ័នៅខេត្ត​​កណ្តាល ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តលោក ទី សំណាង សម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ឌឹម ឌីណា នាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ ពីបទហិង្សាមានស្ថានទម្ងន់ទោសដោយសារមរណ:ភាព នៃជនរងគ្រោះ យោងបញ្ញត្តិមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឲ្យសមត្តកិច្ចនាំខ្លួនទៅឃុំបណ្តោះអាសន្នក្នុងពន្ធនាគារ រង់ចាំការកាត់ទោស។

ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោងប្រមាណ៤និង៤០នាទីថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៧ នៅចំណុចបរិវេណសាលាបឋមសិក្សាព្រែកស្បូវ ភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងជនដែដល់​រួមជាមួយមិត្ត​ភក្ដិ៣​នាក់ទៀតមានឈ្មោះ ផុន សូនី ឈ្មោះ ផុន សុទី ឈ្មោះ ភ័ន បាននាំគ្នាផឹកស្រាបៀរ នៅចំណុចផ្ទះម្ដាយរបស់ឈ្មោះ ផុន សូនី។ ក្រោយពេល​ផឹកអស់ស្រាបៀរចំនួន១កេសកន្លះ វេលាម៉ោង៤រសៀល​ថ្ងៃដដែល ពួកគេបាននាំគ្នាទៅលេងទាត់បាល់ នៅចំណុចកើតហេតុខាងលើ ។ ក្រោយពីពួកគេនាំគ្នាលេងទាត់បាល់បានប្រមាណ១០នាទី ស្រាប់តែមានឈ្មោះ ធឹង ស៊ាងហេង ភេទប្រុស ដែលកំពុង​តែផឹកស៊ីក្បែរនោះឃើញ ក៏ដើរសំដៅទៅរករឿងឈ្មោះ ផុន សូនី រួចបានទាក់ពាក្យសម្ដីគ្នា ហើយឈ្មោះ ធឹង ស៊ាងហេង បានវាយទៅលើ ផុន សូនី មួយដៃចំមុខ ឃើញដូចនោះ ឈ្មោះ ផុន សូនី ផុន សុទី និងឈ្មោះ ឌីម ឌីណា (ជនដៃដល់) រួមទាំងជនរងគ្រោះបាននាំគ្នាកាច់ដំបងឈើគ ដែលដោតធ្វើបង្គោលទីលេងបាល់ជា៣កំណាត់ រួចរត់សំដៅវាយទៅលើឈ្មោះ ធឹង ស៊ាងហេង ពេលនោះដៃដល់បានយកដំបងវាយទៅលើឈ្មោះ ធឹង ស៊ាងហេង តែបែរជាត្រូវជនរងគ្រោះជាមិត្តភក្ដិ ដែល​រត់ទៅតំណាលគ្នា មួយដំបងពេញទំហឹងចំគុម្ពត្រចៀកខាងឆ្វេង បណ្ដាលឲ្យ​ដួលសន្លប់បាត់ស្មារតីតែម្ដង។ ជនសង្ស័យក៏បន្តរត់តាមឈ្មោះ ធឹង ស៊ាងហេង ទៀតតែត្រូវបានមិត្តភក្ដិរបស់ ធឹង ស៊ាងហេង ចាប់ឃាត់ចេញពីគ្នា ហើយ​ជនសង្ស័យបានមកជួយមើលជនរងគ្រោះវិញ រួចបងប្អូនបានយកជនរងគ្រោះទៅសង្រ្គោះនៅពេទ្យប្រទេសវៀតក៏ដាច់ខ្យល់ស្លាប់តាមផ្លូវនៅដីវៀតណាម៕

មតិយោបល់