ព័ត៌មានជាតិ

First News៖ រថយន្តកាមរីឆ្លាម ប៉ះជាមួយម៉ូតូវ៉េវ បណ្តាលឲ្យក្មេង១ខួបផុងលលាដ៍ និងក្មេង២នាក់ទៀតរួមនិងម្តាយរបួសធ្ងន់

ពោធិ៍សាត់: យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿង បើកបុកម៉ូតូម៉ាកវ៉េវ ដែលកំពុងបើកបរដោយស្ត្រីម្នាក់ ជិះឌុបកូន៣នាក់ យ៉ាងពេញទំហឹង បណ្តាលឲ្យក្មេងអាយុទើបតែ១ខួបម្នាក់ ផុងលលាដ៏ក្បាល រួមទាំងកូនតូច២នាក់ទៀត ក្នុងនោះមានម្នាក់អាយុ៥ឆ្មាំ និងម្នាក់ទៀតអាយុ១០ឆ្នាំ រងរបួសធ្ងន់។ ចំណែកម្តាយសន្លប់បាត់ស្មារតី។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិទួលគ្រួស ឃុំស្ទឹងថ្មី ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់