ព័ត៌មានជាតិ

ករណីរថយន្តក្រុងដឹកភ្ញៀវចុះពីភ្នំគូលែនសង្ស័យដាច់ហ្រ្វាំង បណ្ដាលឲ្យក្រឡាប់មានមនុស្សរងរបួសជាច្រើននាក់

សៀមរាបៈ (ព័ត៌មានបឋម) សមត្ថកិច្ចបានប្រាប់ Post News នៅវេលាម៉ោង ២រសៀល ត្រង់ចំណុចផ្លូវថ្មីចុះភ្នំគូលែន ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរថយន្តមួយគ្រឿងសង្ស័យដាច់ហ្រ្វាំង ក៏ក្រឡាប់ផ្ងារជើងបណ្ដាលឲ្យមនុស្សរងរបួសជាច្រើននាក់ ត្រូវបានសមត្ថកិច្ចជួយសង្រ្គោះទៅកាន់មន្ទីរពេទ្យ សមត្ថកិច្ចកំពុងតែចុះទៅទីតាំងកន្លែងកើតហេតុ ដើម្បីស្ទូចរថយន្តទុកចាត់ការតាមនីតិវិធីច្បាប់។

ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តទៀត៕

មតិយោបល់