កំពតៈ លោកវរសេនីយ៍ត្រី ជា ភីរ៉ា អធិការរងនគរបាលស្រុកទឹកឈូ ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរថយន្តស៊េរីទំនើបម៉ាក Audi ពាក់ស្លាកលេខ ភ្នំពេញ 2AJ-3500 ពណ៌ខ្មៅ បុកបុរសម្នាក់កំពុងដើរថ្មើរជើង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
ជនរងគ្រោះមានមុខរបរ ជាមន្រ្តីនគរបាលនៃវរការពារព្រំដែនទឹក។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងនាំយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ រង់ចាំដោះស្រាយគ្នាពេលក្រោយ។ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់