បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រថយន្ត FORD RAPTOR បុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ដឹកក្នុងទិសដៅស្របទិសគ្នា បណ្តាលឲ្យរងរ បួសធ្ងន់ម្នាក់ និងស្រាលម្នាក់។ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះបានកើតឡើងនៅវេលាម៉ោង ១១និង១៨នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២១ នៅលើផ្លូវជាតិលេខ៦ ខាងកើតបង្គោលគីឡូម៉ែត្រ៨០៤ ស្ថិតនៅភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉ក ទិសដៅស្របគ្នា ពីកើត ទៅលិច បណ្តាលឲ្យអ្នកបើកបរម៉ូតូរបួសធ្ងន់ម្នាក់ (ប្រុស) រងរបួសជើង និងស្រាលម្នាក់(ប្រុស) ត្រូវបានកម្លាំងនគរបាលដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណ។
តាមការបញ្ជាក់សមត្ថកិច្ច បានឲ្យដឹងថា ៖ ចំពោះមូលហេតុបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពី ម៉ូតូសណ្តោងរ៉ឺម៉កប្តូរគន្លងបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ស្របពេលនោះក៏មានរថយន្ត FORD RAPTOR ពាក់ស្លាកលេខ ភ្នំពេញ 2BK 9507 បើកបរក្នុងល្បឿនលឿន ត្រង់ចំណុចផ្លូវបំបែកជាបួន (ចំនុចកើតហេតុ) ក៏បានបុកម៉ូតូពេញទំហឹងតែម្តង។
ចំពោះមធ្យោបាយ ម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្តខូចធ្ងន់ធ្ងរ ត្រូវបានកម្លាំងសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕




មតិយោបល់