ព័ត៌មានជាតិ

គ្រឿងញៀន១៧កញ្ចប់ និងជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់បាន នៅខេត្តកំពត

កំពត: ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា កម្លាំងជំនាញអធិការដ្ឋានស្រុក សហការជាមួយកម្លាំងជំនាញខេត្ត និងកម្លាំងអធិការដ្ឋានស្រុកដងទង់ បានបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនបានជនល្មើសម្នាក់ នាវេលាម៉ោង២ រសៀលថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

បើតាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ ជឿង វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិ-ឃុំកើតហេតុ។ ចំនែកវត្ថុតាងដកហូតបានរួមមាន ថ្នាំញៀនចំនួន ១៧កញ្ចប់តូច ព្រមទាំងឧបករណ៍សម្ភារ:សម្រាប់ជក់មួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់