អ៊ីរ៉ង់ៈ សមិទ្ធិផលផ្កាយរណបថ្មីមួយរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានបង្ហាញទ្បើង ដែលជាបច្ចេកវិទ្យាអវកាស នៅអំឡុងពេលពិធីមួយ ដោយមានការចូលរួមពីប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតជាច្រើន។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងពិធីនោះ លោកប្រធានាធិបតី បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សមត្ថភាព ក្នុងស្រុក លើវិស័យបច្ចេកវិទ្យាអវកាស ដោយលោកបានថ្លែងថា «វាជាកំហុសសម្រាប់ពួកយើង ក្នុងការពឹងផ្អែកទាំងស្រុងលើទិញបច្ចេកវិទ្យាពីបរទេស» ដោយលោកបានបន្ថែមថា ប្រទេសយើង ត្រូវការទាញយកផលប្រយោជន៍ពីសក្តានុពលក្នុងស្រុក និងផលប្រយោជន៍ពីអ្នកជំនាញអន្ដរជាតិផងដែរ។
ក្នុងនោះប្រធាននាយកប្រតិបត្តិរបស់អ៊ីរ៉ង់ ក៏បានអះអាងបន្ថែមដែរថា បច្ចេកវិទ្យាអវកាស ជាប្រភពនៃថាមពល សម្រាប់សាធារណរដ្ឋអ៊ីស្លាម ដែលការលើកទ្បើងនេះ ក្រោយពីមានការជាន់ឈ្លីស្តីពីសិទ្ធិមនុស្សរបស់អាមេរិក ពាក់ព័ន្ធនឹងបទបញ្ជារបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដាក់កំហិតហាមឃាត់ជនអន្តោប្រវេសន៍ មកពីបណ្ដាប្រទេសម៉ូស្លីមចំនួន ៧ ជាន់ដីសហរដ្ឋអាមេរិក។
លោក Rouhani បានរិះគន់ថា «គោលនយោបាយផ្លាស់ប្ដូររបស់លោក ត្រាំ ជាកំហុសឆ្គង ដែលធ្វើឲ្យមានការរំលោភសិទិ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ និងបានបន្ថែមថា អាមេរិកបច្ចុប្បន្ននេះ កំពុងជាន់ឈ្លីលើគោលការណ៍ និងការប្តេជ្ញាចិត្តទាំងអស់របស់អន្ដរជាតិ»៕
មតិយោបល់