ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើកម៉ូតូមួយគ្រឿងមិនប្រយ័ត្នដួលម្នាក់ឯង រងបួសធ្ងន់ បែកមុខបែកមាត់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ យប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅមុខសណ្ឋាគារអ៊ីនធើខន តាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីនោះបានអោយថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ស្រវឹងស្រាជោកជាំបើកម៉ូតូមួយគ្រឿងម៉ាកស្មាសវី ពាក់ស្លាកលេខភ្នំពេញ1BA-7861 មិនប្រយ័ត្ន ក៏ដួលតែម្នាក់ឯង បណ្តាលឲ្យរងរបួសធ្ងន់ បែកមុខបែកមាត់ហូរឈាមពេញខ្លួន។ សូមបញ្ជាក់ថា ជនរងគ្រោះត្រូវបានគ្រូពេទ្យរបស់រថយន្តសង្គ្រោះបន្ទាន់ធ្វើការរលាងរបួសនៅនិងកន្លែង ព្រោះជនរងគ្រោះមិនព្រមឡើងរថយន្តទៅមន្ទីរពេទ្យ៕






មតិយោបល់