ព័ត៌មានជាតិ

បុរសម្នាក់ដុតផ្ទះខ្លួនឯង បណ្ដាលឲ្យស្លាប់ ក្នុងភ្នក់ភ្លើង នៅខេត្តតាកែវ

តាកែវៈ នៅវេលាម៉ោង ៥និង០០នាទីល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយកើតឡើង ស្ថិតក្នុងភូមិត្រពាំងយោង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ម្ចាស់ផ្ទះឈ្មោះ ហេង ហួត ភេទប្រុស អាយុ ៤៧ឆ្នាំ (ប្ដី) ប្រពន្ធឈ្មោះ សែត ឡា ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

សម្ភារៈខូចខាតរួមមាន៖
-ទំហំផ្ទះ ៧×៦ ឈើប្រក់ក្បឿងជញ្ជាំងក្ដារ
-ឯកសារមានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាប័ណ្ណ ឯកសារចងការប្រាក់ និងប័ណ្ណ បសស
-កង់៣គ្រឿង
-ផ្លាកទីនមួយដំឡឹង
-អង្ករមួយបាវ
-សម្អាតមានចានឆ្នាំង និងសម្លៀកបំពាក់។

ចំណែកឈ្មោះ សាង ហួត ជាម្ចាស់ផ្ទះបានដុតផ្ទះខ្លួនឯង ហើយបានស្លាប់នៅកន្លែងកើតហេតុតែម្ដង។ កម្លាំងជំនាញអធិការដ្ឋាន បានសហការជាមួយ ប៉ុស្តិ៍រដ្ឋបាល មេឃុំ មេភូមិ បានចេញរថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកអស់ចំនួនមួយឡាន ពុំរាលដល់ផ្ទះអ្នកជិតខាងឡើយ៕

មតិយោបល់