ព័ត៌មានជាតិ

ដោយសារជីវភាព!.. ដើរកាត់ឈើលក់ ទីបំផុតមិនទាន់បានលុយផង ត្រូវឈើបាក់រលំសង្កត់ស្លាប់

រតនៈគីរីៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ដោយសារតែជីវភាពគ្រួសារគ្មានមុខរបរអ្វីពិតប្រាកដ សុខចិត្តដើរកាត់ឈើ លក់ តែជាអកុសលអី បាក់រលំមកសង្កត់ខ្លួនឯងស្លាប់ ទាំងមិនទាន់បានចាយលុយថ្លៃកាប់ផង។

បើតាមការឲ្យដឹងជាជំហានដំបូងពីមន្ត្រីមូលដ្ឋានបានប្រាប់ភ្នាក់ងារយើងដឹងថា ជនរងគ្រោះមាន ដើមកំណើត ជាជនជាតិដើមភាគតិច ច្រាយ បានស្លាប់បាត់បង់ជីវិត ដោយសារតែក្រពះ ទៅកាប់ចម្ការ ហើយត្រូវដើមឈើរលំសង្កត់ នៅចំណុចបន្លោះបង្គោលតម្រុយព្រំដែនលេខ ២៤-២៥ ក្នុងភូមិភិ ឃុំសេសាន ស្រុកអូយ៉ាដាវ ខេត្តរតនគិរី កាលពីវេលាម៉ោង ៩ព្រឹក ទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ជនរងគ្រោះ មានឈ្មោះ ក្លាន បើក ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិឃុំខាងលើ តែម្ដង ។ក្រោយការពិនិត្យរួចរាល់សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសព ដើម្បីចាត់ចែង តាមប្រពៃណីតាមការគួររបស់ជនជាតិដើម ច្រាយផងដែរ៕

មតិយោបល់