Post News Media ព័ត៌មានជាតិ លុចស៊ីស RX300...

លុចស៊ីស RX300 ពាក់ស្លាកលេខភ្នំពេញ 2AH-6073 បុករថយន្តម៉ាសស្តា BT-50 បង្កឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាត់យ៉ាងដំណំ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្ដមកែង និងផ្លូវលេខ១៣០សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH-6073 បើកបរក្នុងល្បឿនលឿន ធ្វើដំណើរពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ ក៏ជ្រុលចង្កូតទៅបុករថយន្តមួយ គ្រឿងម៉ាក ម៉ាសស្តា BT-50 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL-1547 ទិសដៅស្របគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តលុចស៊ីស រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯរថយន្តម៉ាសស្តា រងការខូចខាតបែកស្តុបខាងស្តាំ។

ករណីនេះដែរ ពុំបង្កឲ្យមានអ្នករងរបួសនោះទេ ក្រោយកើតហេតុភាគីរថយន្តបង្ក បានសម្របសម្រួល ដោយចេញថ្លៃខូចខាតទាំងស្រុង ទៅឲ្យខាងរថយន្តរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងហេតុ៕