ព័ត៌មានសុខភាព

ទទួលទានអាហារ៦ប្រភេទ លែងភ័យបញ្ហាគាំងបេះដូងពេញមួយជីវិត

ជំងឺគាំងបេះដូង គឺជាជំងឺដ៏មានគ្រោះថ្នាក់ខ្លាំងបំផុត ហើយវាតែងតែកើតឡើងនៅពេលដែល សរសៃឈាមស្ទះមិនអាចបញ្ជូនឈាមទៅកាន់បេះដូងបាន។ មូលហេតុចម្បងនៃបញ្ហានេះ បង្កឡើងដោយសារតែភាពតានតឹង កង្វះលំហាត់ប្រាណ និងការរស់នៅគ្មានផាសុខភាពជាដើម។

បើយោងតាមគេហទំព័រ weeklyhealthylife បានចុះផ្សាយថា មានអាហារ ៦ប្រភេទ ដែលអាចជួយលាងសម្អាតសរសៃឈាម និងការពារមិនឲ្យកើតជំងឺគាំងបេះដូងជារៀងរហូត។

១.ត្រីសាម៉ុន
ត្រីសមុទ្រមួយប្រភេទនេះសម្បូរអាស៊ីតខ្លាញ់អាចជួយកាត់បន្ថយកូឡេស្តេរ៉ុលក្នុងឈាម និងបង្ការការរលាក ដែលជាមូលហេតុនាំឲ្យកើតជំងឺគាំងបេះដូង។

២.ទឹកក្រូច
ទឹកក្រូចច្របាច់ស្រស់ៗ មានផ្ទុកវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារសរសៃឈាមមិនឲ្យខូច និងរក្សាសម្ពាធឈាមឲ្យនៅធម្មតា។ បើយោងតាមការស្រាវជ្រាវមួយបានបង្ហាញថា ការទទួលទានទឹកក្រូចមួយថ្ងៃ ២កែវ អ្នកនឹងទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីទប់ស្កាត់មិនឲ្យកើតមានជំងឺបេះដូង។

៣.រមៀត
គ្រឿងទេសមួយប្រភេទនេះ សម្បូរទៅដោយភ្នាក់ងារប្រឆាំងនឹងការរលាកកាសិកា និងស្តុកជាតិខ្លាញ់ម្យ៉ាង ដែលអាចជួយឲ្យសរសៃឈាមរត់បានល្អ។

៤.តែបៃតង
ភេសជ្ជៈមួយប្រភេទនេះ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា ដែលអាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងជំនួយដល់ការរំលាយអាហារផងដែរ។ ទទួលទានតែបៃតងមួយថ្ងៃ ២ពែងជាប្រចាំ អ្នកនឹងទទួលបានសុខភាពល្អ។

៥.ឪឡឹក
ផ្លែឈើដែលសម្បូរទៅដោយជាតិទឹកមួយប្រភេទនេះ អាចជួយជំរុញដល់ការផលិត អុកស៊ីត(oxide) និងរក្សាសរសៃឈាមឲ្យស្អាតជានិច្ច។

៦.ផ្លែប៊ឺរ
ការទទួលទានផ្លែប៊ឺរ អាចជួយគ្រប់គ្រងកូឡេស្តេរ៉ុលក្នុងរាងកាយ និងរក្សាសរសៃឈាមបេះដូងឲ្យមានសុខភាពល្អ។

ទោះជាយ៉ាងណាក៏ដោយ កុំភ្លេចទទួលទានអាហារដែលមានផាសុខភាព និងហាត់ប្រាណជាប្រចាំ ដើម្បីជួយេពង្រឹងឲ្យបេះដូងកាន់តែមាន​សុខភាពល្អ៕

មតិយោបល់