ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ លួចចិញ្ចៀនប្លាទីន៣ជីរបស់គេ ត្រូវម្ចាស់ចិញ្ចៀនចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ក្មេងស្រីម្នាក់រងកាចោទប្រកាន់ថា លួចចិញ្ជៀនប្លាកទីន៣ជី ត្រូវបានម្ចាស់ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិព្រៃស យកមកសួរនាំ។

ហេតុការណ៍នេះឡើងបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។

ស្រ្តីដែលជាម្ចាស់ចិញ្ចៀន មានឈ្មោះ មួង សុផល អាយុ៣៥ឆ្នាំ មុខរបរលក់ទិញសម្បកដប ស្នាក់នៅភូមិអន្គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។ ចំណែកក្មេងស្រីរងកាចោទប្រកាន់ មានឈ្មោះ វ៉ាង ស្រីណុច អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី១ នៅសាលាបឋមសិក្សាឬស្សីសាញ់។

តាមសម្ដីម្ចាស់ចិញ្ចៀនឈ្មោះ មួង សុផល បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៣រសៀល ថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១៧ ក្មេងស្រីរងគ្រោះឈ្មោះ វ៉ាង ស្រីណុច បានឡើងទៅលើផ្ទះរបស់គាត់តែម្នាក់ លុះម៉ោង៥ល្ងាច រូបគាត់បានឡើងបានទៅមើលរបស់របរ ស្រាប់តែបាត់ចិញ្ចៀនមួយវង់ ដែលមានទម្ងន់ ៣ជី ទើបមានការសង្ស័យទៅលើក្មេងស្រីនេះតែម្ដង។

លុះដល់ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ រូបគាត់បានសួរនាំទៅលើក្មេងស្រីប្រាប់ថា ពិតជាបានយកមែន ទើបរូបគាត់នាំមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ព្រៃសតែម្តង។

នៅចំពោះមុខសមត្ថកិច្ចក្មេងស្រីខាងលើ បានឆ្លើយថា ពិតជាបានយកចិញ្ចៀនប្លាទីននោះពិតប្រាកដមែន។ តែពេលដែលសមត្ថកិច្ច សួរថាយកចិញ្ចៀនយកទៅទុកនៅឯណា? ក្មេងនោះបានឆ្លើយ ម្ដងថា បោះចូលក្នុងទឹក ម្ដងថានៅក្រោមខ្នើយ ម្ដងទៀតថាយកទៅឲ្យម្ដាយ ធ្វើឲ្យសមត្ថកិច្ចប៉ុស្តិ៍ព្រៃស វិលមុខ ព្រោះតែក្មេងម្នាក់នេះ។

ក្រោយពីដោះស្រាយជាច្រើនម៉ោង ទើបស្ត្រីជាម្ចាស់ចិញ្ចៀន បានឲ្យខាងម្ដាយក្មេងស្រី សងតែ១៥០ដុលារ ដើម្បីបញ្ចប់រឿងនៅប៉ុស្តិ៍ព្រៃស៕

https://youtu.be/ky2kZyURPEM

មតិយោបល់