ព័ត៌មានបច្ចេកវិទ្យា

ដើម្បីស្គាល់លេខកូដសេវាទូរស័ព្ទដៃគ្រប់បណ្តាញក្នុងប្រទេសកម្ពុជា សូមសាកកម្មវិធីនេះ

ធ្លាប់ដែរទេ រឿងហៅទូរសព្ទទៅកាន់ក្រុមហ៊ុនសេវាទូរស័ព្ទដៃសួរលេខកូដភ្ជាប់សេវាកម្មផ្សេងៗដែលខ្លួនមិនដឹង សូម្បីលេខកូដឆែក ឬបញ្ចូលទឹកប្រាក់? ចុះបើមិនស្គាល់ទាំងលេខក្រុមហ៊ុនទៀតត្រូវធ្វើយ៉ាងម៉េច?

តាមរយ:កម្មវិធី LekCode ឬ “លេខកូដ” ដែលគាំទ្រទាំងលើឧបករណ៍ដើរដោយប្រព័ន្ធ iOS និង Android ប្រិយមិត្តច្បាស់ជាលែងឈឺក្បាលចំពោះបញ្ហាទាំងនោះទៀតហើយ។

កម្មវិធី LekCode នេះ នឹងបង្ហាញជូនប្រិយមិត្តនូវលេខកូដសម្រាប់ភ្ជាប់សេវាកម្ម ឬគម្រោងផ្សេងៗ ផ្តល់ជូនដោយគ្រប់ក្រុមហ៊ុនទូរស័ព្ទចល័តដែលមានវត្តមានក្នុងប្រទេសកម្ពុជាយើង ជាអាទិ៍ CellCard, Smart, MetFone ជាដើម។ ម្យ៉ាងទៀត ក្នុងបណ្តាញសេវាទូរស័ព្ទដៃនីមួយៗ កម្មវិធីក៏បានដាក់បញ្ចូលនូវលេខកូដសម្រាប់ឆែក និងបញ្ចូលទឹកប្រាក់ លេខកូដហៅទៅកាន់ភ្នាក់ងារបម្រើសេវាអតិថិជន លេខកូដប្តូរទឹកប្រាក់ លេខកូដភ្ជាប់សេវាកម្មអីុនធើណែតជាកញ្ចប់ និងលេខកូដផ្លាស់ប្តូរគម្រោងសេវាកម្មផ្សេងៗ។ល។ ទៅតាមលក្ខខណ្ឌខុសៗគ្នា កំណត់ឡើងដោយក្រុមហ៊ុននីមួយៗផងដែរ៕

ចុចដោនឡូដ iOS | Android

មតិយោបល់