ពោធិ៍សាត់ៈ មានការភ្ញាក់ផ្អើលទាំងព្រឹក ដោយសារគេបានប្រទះឃើញ សាកសពស្ត្រីម្នាក់ ស្លាប់នៅនឹងគុម្ពោធព្រៃ ស្មានតែជាករណីឃាតកម្ម ដល់ពេលនគរបាលចុះមកពិនិត្យទើបដឹងថាមិនមែនជាករណីឃាតកម្មនោះទេ។
មន្ត្រីនគរបាលនិយាយថា សាកសពស្រី្តម្នាក់ដែលប្រទះឃើញនៅភូមិតាកែន ឃុំបឹងកន្ទួច ស្រុកក្រគរ នៅខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជា សពស្ត្រីជនអាណាថា។
មន្ត្រីនគរបានបានឲ្យដឹងថា ស្ត្រីរូបនេះមិនមែនស្លាប់ដោយឃាតកម្មទេគឺត្រូវរថយន្តមិនស្គាល់ម៉ាក បើកបុកបណ្តាលឲ្យស្លាប់ ខ្ទាតចូលគុម្ពោធព្រៃជាប់ផ្លូវ។
មន្ត្រីនគរបាលបញ្ជាក់ថា ករណីនេះមិនមែនជាអំពើឃាតកម្មនោះទេ គឺជាករណីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ដោយនៅលើសាកសពមានស្នាម ត្រូវរថយន្តបុក។
សាកសពក្រោយពីពិនិត្យរួចនគរបាលបានយកទៅតម្កល់នៅវត្តរង់ចាំសាច់ញាតិទៅទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕





មតិយោបល់