ព័ត៌មានជាតិ

ស្ត្រីម្នាក់ តូចចិត្តមានជំងឺមហារីកប្រចាំកាយ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន

កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញស្ត្រីម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង ១០នាទី ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ដក់ ស្រីកាន ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មានជំងឺមហារីកប្រចាំកាយរយៈពេល៣ឆ្នាំមកហើយ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៨ និង៣០នាទីយប់ ជនរងគ្រោះបានដេកនៅរោងខាងមុខផ្ទះ ដូចធម្មតា ចំណែកឯក្រុមគ្រួសារបានចូលដេកក្នុងផ្ទះ។ រហូតដល់ម៉ោង៦និង១០នាទី ព្រឹកទើបក្រុមគ្រួសារ បើកទ្វាផ្ទះចេញមកខាងក្រៅ ស្រាប់តែឃើញជនរងគ្រោះ ចងកនឹងក្រម៉ា ជាមួយនឹងធ្នឹមផ្ទះ ស្លាប់បាត់ទៅហើយ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលជំនាញបានចុះទៅធ្វើការពិនិត្យសព និងប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់