ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ជនសង្ស័យ៤នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ធ្វើការចុះបង្ក្រាបនិងចាប់ខ្លួនបានពាក់ពន្ធ័ករណីគ្រឿងញៀន កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤នាក់ ខាងលើនេះ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅឡើយ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

សួមបញ្ជាក់ផងដែរថា ទីតាំងភូមិត្រពាំងឈូកខាងលើនេះ ទោះជាសមត្ថកិច្ចខំបង្ក្រាបយ៉ាងណា ក៏បង្ក្រាបមិនចេះអស់ មិនចេះហើយនោះដែរ៕

មតិយោបល់