កំពតៈ បុរសជនបរទេសម្នាក់ ដែលតែងតែបង្កការភ័យខ្លាចដល់អ្នកកំពត ជារឿយៗនោះ នាថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១៧ នេះ ការិយាល័យអន្តោប្រវេសន៍ខេត្តកំពត បានឃាត់ខ្លួន ខណៈទៅអុកឡុកនៅផ្ទះសំណាក់មួយកន្លែង។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនបរទេសដែលឃាត់ខ្លួននេះមានឈ្មោះ FABIO GIAGNONI អាយុ៣៥ឆ្នាំ សញ្ជាតិអ៊ីតាលី ពុំយកលិខិតឆ្លងដែនមកតាមខ្លួនទេ មុខរបរទេសចរណ៍ ស្នាក់នៅមិនពិតប្រាកដ ហើយការឃាត់ខ្លួននេះ ពីបទអុកឡុកបង្កការភ័យខ្លាចដល់អ្នកនៅកំពត និងរំខានផ្ទះសំណាក់និងទីសាធារណៈ។
បច្ចុប្បន្នជនបរទេសរូបនេះ កំពុងត្រូវបាន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តតាមផ្លូវច្បាប់ ៕
មតិយោបល់