ព័ត៌មានជាតិ

ឡង់គ្រឺស័របុកម៉ូតូឆ្លងផ្លូវ ឆេះទាំងម៉ូតូស្លាប់ ទាំងមនុស្ស!..

កំពង់ធំ: រថយន្តឡង់គ្រឺស័រមួយគ្រឿង បើកបុកម៉ូតូដែលកំពុងជិះឆ្លងផ្លូវ បណ្តាលឲ្យឆេះម៉ូតូខ្ទេច ចំណែកអ្នកបើកបរម៉ូតូប៉ើងបោកនឹងដងផ្លូវស្លាប់ទាំងអង្កុញជើងយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១ ព្រឹកថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងឃុំប្រាសាទ ស្រុកប្រាសាទបាល្ល័ង ខេត្តកំពង់ធំ។

មន្ត្រីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាកឡង់គ្រឺស័រ ពាក់ស្លាកលេខ ភ្នំពេញ 2Z-0126 បើកបរក្នុងទិសដៅពីជើងទៅត្បូង សំដៅមកភ្នំពេញ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ កំពុងឆ្លងថ្នល់ ក៏ជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យផ្ទុះម៉ូតូឆេះខ្ទេច ចំណែកអ្នកបើកបរម៉ូតូប៉ើងខ្ទាតទៅស្លាប់នៅចំណែកផ្លូវម្ខាង ភ្លាមៗយ៉ាងអាណោចអាធ័ម។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ បានយកវត្ថុតាងទាំង២ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមច្បាប់។ ចំណែកសពប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់