ព័ត៌មានជាតិ

Update៖ខឹងប្រពន្ធមិនឲ្យផឹកស៊ីដើរលេងយប់ ចងកសម្លាប់ខ្លួនចោលប្រពន្ធនិងកូនអាយុ៧ខែ

ភ្នំពេញៈ បុរសចិត្តខ្លាំងម្នាក់ ខឹងប្រពន្ធមិនឲ្យផឹកស៊ី សើរលេងយប់ បែរជាសម្រេចចិត្តចងកសម្លាប់ខ្លួន ស្លាប់ចោលប្រពន្ធ និងកូនដែលទើបមានអាយុ៧ខែ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង៣៥នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនរងគ្រោះមានឈ្មោះ ទី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ដោយមានស្រុកកំណើតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

បើតាមការបញ្ជាក់ពីស្ដ្រីជាប្រពន្ធឈ្មោះ ស្រី ម៉ៅ ភេទស្រី អាយុ២៨ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើ ដោយមានស្រុកកំណើតនៅភូមិកំពង់ខ្លុង ឃុំរក្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឈ្លោះប្រកែកគ្នា ដោយគាត់ហាមឃាត់មិនឲ្យផឹកស៊ី និងដើរលេងយប់ ខ្លាចក្រែងមានរឿង។ បន្ទាប់ពីប្រកែកគ្នារួចមកគាត់បានយកកូនទៅលេងនៅបន្ទប់អ្នកជិតខាង មិនបានប៉ុន្មានម៉ោងផងស្រាប់តែមានមានក្មេងរត់មកប្រាប់ថាប្ដីរបស់គាត់បានចងកស្លាប់បាត់ទៅហើយ ភ្លាមនោះទើបបង្កឲ្យមានការភ្ញាក់ដល់អ្នកជិតខាង និងសមត្ថកិច្ច។

ក្រោយពេលធ្វើកោសល្យវិច័យរួចមកខាងសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះពិតស្លាប់ដោយសារការចងកពិតប្រាដកមែន។ បន្ទាប់ពីពិនិត្យរួចរាល់ខាងសម្ថកិច្ចបានធ្វើលិខិតប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកសាកសពធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/Fq1L2mjyfWY

មតិយោបល់