វីដេអូមួយដែលបានបង្ហោះឡើងនៅថ្ងៃនេះ បានធ្វើអោយមានការចាប់អារម្មណ៍គួរសមពាក់ព័ន្ធនឹងរឿងតារាភេទទី៣នាងស៊ីនឌី ប្រតិកម្មចំពោះផលិកម្មCLIPS Media ដែលអោយនាងសម្ដែងមិនត្រូវចិត្តក្នុងរឿង«ជួយអូនផង»។ ភ្លាមៗក្រោយការបង្ហោះ គេប៉ាន់ស្មានថាជាឆាកសម្ដែង ប៉ុន្តែសាមីខ្លួន និងផលិតករប្រាប់ថានោះជាវីដេអូថតលេងឥតព្រាងទុក ដោយទើបតែសម្រេចចិត្តបង្ហោះក្រោយសុំសិទ្ធិគ្នា។
នេះជាវីដេអូដែលបានទម្លាយចេញក្រោយពេលខ្សែរឿង «ជួយអូនផង» ត្រៀមនឹងដាក់បញ្ចាំងនៅថ្ងៃទី២៣ កុម្ភៈខាងមុខ ខណៈដែលនាងស៊ិនឌី ក៏ទើបមានដំណឹងផ្ទុះសេខ្សែភ្លើងបណ្ដាលអោយឆេះក្រណាត់សម្អាងការ អស់ប្រមាណជាង២ពាន់ដុល្លារ នៅហាង បឹងកេងកង ។ នាងថាខ្លួនវីដេអូប្រតិកម្មនោះ មិនមែនជាការព្រាងទុកនោះមែន ហើយនាងក៏មិនបានដឹងថាក្រុមការងារបស់ផលិតកម្មCLIPS Media ថតយកមកផុសនោះដែរ ប៉ុន្តែដោយសារតែមើលការបង្ហោះមិនមានការប៉ះពាល់ដែរ ទើបនាងមិនប្រតិកម្ម។ នាងថាក្នុងពេលទាក់ទងផលិតករ បានត្រឹមតែប្រាប់នាងថាអោយសម្ដែងជាតួកាលីប ក្នុងរឿងតែប៉ុណ្ណោះ ហើយដោយទុកចិត្តផងទើបមិនបានសួរនាំ។ នាងសម្ដែងការខកចិត្តដែលពេលមកសម្ដែងផលិតករអោយតុបតែងខ្លួន ជាគ្រូអាបធ្មប់ ដែលនាងមិនចូលចិត្ត និងបានឆេះដុំមួយកំហួលមិនព្រមចង់ថត។ បើគ្មានការពន្យល់ និងយល់ព្រមលក្ខ័ណ្ឌមួយចំនួននាងថាខ្លួនមិនថតនោះទេ ដោយសារតែតួគ្រូខ្មោច និងតួខ្មោចជាដើម គឺនាងមិនចង់ទទួលសម្ដែង។ យ៉ាងណាមិញ នាងថាសប្បាយចិត្តត្រលប់វិញ ដោយសារតែក្នុងរឿងនោះមិនអោយនាងគូសមុខអាក្រក់ និងមិនអោយនាងធ្វើជាគ្រូខ្មោចអាក្រក់មើល។ នាងថាខ្លួននៅសម្ដែងសិល្បៈ តែបើអោយសម្ដែងជាតួអាក្រក់ៗក៏មិនសូវចង់ដែរ ក្នុងពេលដែលនាងក៏លែងចង់ល្បីព្រោះតែការសម្ដែងដូចមុន។ ម្យ៉ាងមកពីនាងរវល់មុខជំនួញផង ទើបនាងប្រកាសរាងរើសបន្តិចសម្រាប់ផលិតករ ដែលចង់អោយនាងសម្ដែង។
ពាក់ព័ន្ធនឹងការទទួលសម្ដែងនេះ មានការទម្លាយថា កញ្ញា ស៊ិនឌី ទទួលបានលក្ខណ្ឌច្រើនទម្រាំតែនាងយល់ព្រមសម្ដែង។ យ៉ាងណាមិញលោក ពីជិត សិរីរិទ្ធ ជាម្ចាស់ផលិតកម្មបញ្ជាក់ថា អត់ខឹងចំពោះការប្រកែកមិនសម្ដែងនាពេលនោះទេ និងថាការបង្ហោះដែលក្រុមការងារថត បានគ្រាន់តែក្នុងន័យអោយមហាជន បានសរសើរចំពោះវត្តមាន របស់នាងនៅក្នុងរឿង «ជួយអូនផង» ដែលលោកផលិតឡើង ក្រោយពីនាងប្រកាន់ជំហរឈប់ថតកុនយូរប៉ុណ្ណោះ។ លោកថាជារឿងសមស្របដែលស៊ិនឌី ប្រកែកមិនថត តែលោកក៏សរសើរចំពោះនាង ដែលបានយល់ព្រមទទួលសម្ដែងអោយវិញ រហូតធ្វើអោយរឿងដំបូងរបស់លោក បានបញ្ចប់ដោយរលូននោះដែរ។ ស៊ិនឌី និយាយថាវីដេអូដែលបានបង្ហោះនោះ វាក្លាយជាឈុតកំប្លុកកំប្លែង ដែលមើលទៅមិនដូចខឹងគ្នាមែនទែន ទើបនាងយល់ថាការបង្ហោះធ្វើអោយខ្លួន មានការចាប់អារម្មណ៍ទៅវិញ ៕
https://www.youtube.com/watch?v=w7XaknF4rJc
មតិយោបល់