ព័ត៌មានជាតិ

យុវជន ៣នាក់ ជិះម៉ូតូធ្លាក់ប្រឡាយ បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួស ២នាក់

តាកែវ: នៅវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង (ជិះម៉ូតូធ្លាក់ប្រឡាយទឹកធំ) ស្ថិតក្នុងភូមិត្រពាំងយោង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ជិះពីទិសខាងកើតទៅលិច។

ម៉ូតូម៉ាក់ ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1O-6577 បើកបរដោយឈ្មោះ លី មករា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ (រងរបួសធ្ងន់) មុខរបរ ធ្វើស្រែ (គ្មានមួកសុវត្ថិភាព) អ្នករួមដំណើរឈ្មោះ ដួង វណ្ណដា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីនៅភូមិកោះ ឃុំក្រាំងចេក ស្រុកឧដ្គុង ខេត្តកំពង់ស្ពឺ មុខរបរ ធ្វើស្រែ (រងរបួសស្រាល) (មិនពាក់មួកសុវត្ថិ) ។ អ្នករួមដំណើរឈ្មោះ សួន តី ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិគ្រួស ឃុំពារាម ស្រុកបាទី ខេត្តតាកែវ មុខរបរ ធ្វើស្រែ គ្មានមួកសុវត្ថិភាព បានស្លាប់នៅកន្លែងកើតហេតុ។ ចំណែកបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ហើយអ្នករបួស បញ្ជូនតាមរថយន្តសាមុយ ទៅមន្ទីរពេទ្យភ្នំពេញ៕

មតិយោបល់