កណ្តាល: ក្រុមបញ្ជល់មាន់៤នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល ចុះបង្ក្រាបបានភ្លាមៗ ខណះក្រុមបញ្ជល់មាន់កំពុងជល់មាន់។
ហេតុការណ៍ចុះបង្ក្រាបនេះកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចផ្ទះឈ្មោះ ឃូ លីហួរ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានប្រាប់អោយដឹងថា ជនល្មើស០៤នាក់
ទី១.ឈ្មោះ ឃូ លីហួរ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខែ្មរ មុខរបរកសិករ នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ម្ចាស់ទីតាំង)។
ទី២.ឈ្មោះ សុខ ហុយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ទី៣.ឈ្មោះ សែម ស៊ុនណារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខែ្មរ មុខរបរបើកបរ នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
ទី៤.ឈ្មោះ ក្រាញ់ ឡង់ឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន មាន់០៤ក្បាល(ងាប់០១) ទូរសព្ទ័ដៃ០៥គ្រឿងក្នុងម៉ាកសាំសុង០២គ្រឿង និងម៉ាកអិលជី០១គ្រឿង ម៉ាកអាយហ្វូនហ្វាយ០១គ្រឿង និងម៉ាកនូគាចុចពិល០១គ្រឿង ជញ្ជីងថ្លឹងចំនួន០១ ស្កុតរុំខ្នាយប្រើរួច០៣ដុំ ម៉ូតូ០៥គ្រឿង គុបជ្រុង០២គ្រឿង សេ១២៥ ពីរគ្រឿង វ៉េវ០១គ្រឿង។
លោកអធិការបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញអធិការដ្នាននគរបាលស្រុក សហការណ៍ជាមួយប៉ុស្តិ៍បែកចាន បានទទួលព័ត៌មានថា មានមុខ សញ្ញាកំពុងបញ្ជល់មាន់ ហើយក៏ចុះទៅបង្ក្រាបឃាត់ខ្លួន និងវត្ថុតាងខាងលើ។
តាមចម្លើយសារភាពរបស់ជនល្មើសឈ្មោះ ឃូ លីហួ ជាម្ចាស់ផ្ទះឆ្លើយថាខ្លួនជាអ្នកទូរស័ព្ទហៅមិត្តភ័ក្រ មកលេងបញ្ជល់មាន់។ ពេលជល់បាន០១ គូរដាក់លុយ២៤ម៉ឺនរៀល សមត្ថកិច្ចទៅដល់ហើយឃាត់ខ្លួនតែម្តង។
បច្ចប្បន្នជនល្មើសឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីបន្តនីតិវិធី៕




មតិយោបល់