ព័ត៌មានកីឡា

Chelsea លត់ Asernal 3 – 1 បង្កើនគម្លាត១២ពិន្ទុពីក្រុមលេខ២ Spur

ក្រុមតោកំណាច Chelsea បានលត់ក្រុមកំភ្លើងធំ Asernal ៣ – ១ មុននេះបន្តិច ដើម្បីបង្កើនគម្លាត១២ពិ​ន្ទុពីក្រុមលេខ២នៅលីគកំពូលអង់គ្លេស។

ការប្រកួតនៅកីឡដ្ឋាន Stamford Bridge  ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខមុនតាំងពីនាទីទី១៣ ដោយកីឡាករ Marcos Alonso ។ ក្រោយមកនៅវគ្គទី២ ខ្សែបម្រើឆ្នើម Eden Hazard បានអូសបាល់ពីចម្ងាយទៅស៊ុតគ្រាប់ទី២ នៅនាទីទី៥៣ មុន Fabregas បន្ថែម១គ្រាប់ទៀតនៅនាទីទី៨៥។ ប៉ុន្តែជិតចប់ការប្រកួតទៅហើយ ពោលនាទីទី៩០ ខ្សែប្រយុទ្ធ Olivier Giroud របស់កាំភ្លើងធំវាយបកបាន១គ្រាប់វិញ។ ចប់ការប្រកួត Chelsea ឈ្នះ Asernal ៣-១។

តាមរយ:ជ័យជម្នះដ៏ធំនេះ ជួយឲ្យក្រុមតោខៀវនៅតែរក្សាតំណែងកំពូលតារាង ហើយបង្កើនគម្លាតពិន្ទុពីក្រុមលេខ២ Spur ដល់ទៅ១២ពិន្ទុ។

មតិយោបល់