ព័ត៌មានជាតិ

មន្រ្តីកងរាជអាវុធហត្ថម្នាក់ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញចាប់ខ្លួន ករណីកាន់អាវុធគ្មានការអនុញ្ញាត

ភ្នំពេញៈ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥និង២០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំ របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ប្រព្រឹត្តនៅចំណុចផ្ទះលេខ២៦៣ ផ្លូវលំ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ កែវ រ៉ាវី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីកងរាជអាវុធហត្ថ ត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវបេតុង ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់