ព័ត៌មានជាតិ

ជនសង្ស័យថ្នាំញៀន ១៤ នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌសែនសុខ សហការជាមួយនឹងអាវុធហត្ថខណ្ឌសែនសុខ នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី ០៤ ខែកុម្ភ: ឆ្នាំ២០១៧ បានចុះបង្ក្រាបគ្រឿងញៀន នៅភូមិត្រពាំងឈូក ជាតំបន់ដែលសម្បូរទៅដោយអ្នកប្រើប្រាស់ និងជួញដូរថ្នាំញៀន ព្រមទាំងក្រុមក្មេងទំនើងជាច្រើនទៀត។

ក្រោយប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ជនសង្ស័យពាក់ព័ន្ធថ្នាំញៀន ១៤នាក់ ក្នុងនោះមាននារីម្នាក់ផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យប្រើប្រាស់គ្រឿងញៀនទាំង១៤ នាក់ ត្រូវសមត្ថកិច្ច បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំ នឹងពិនិត្យទឹកនោមស្វែងរកសារធាតុញៀន និងចាត់វិធានការទៅតាមផ្លូវច្បាប់ ៕

//youtu.be/NMf_Np-3kS4

មតិយោបល់