ព័ត៌មានជាតិ

ចេញពីក្លិបស្រវឹងជោគ ជិះម៉ូតូទៅបុកខឿនរង្វង់មូលចោមចៅ សន្លប់២នាក់

ភ្នំពេញ : បុរស២នាក់ ចេញមកពីក្លិបកំសាន្ដ ក្នុងស្ថានភាពស្រវឹងជោគជាំ បានជិះម៉ូតូឌុបគ្នាមកបុកខឿនរង្វង់មូលចោមចៅ បណ្តាលឲ្យដួលបោកជាមួយ គុម្ពផ្កា បណ្តាលឲ្យសន្លប់ស្ដូកស្តឹងទាំង២នាក់ មួយសន្ទុះ ត្រូវបានសមត្ថកិច្ចហៅរថយន្ដដឹកទៅកាន់ពេទ្យឯកជនភ្លាមៗ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោម ចៅខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះទាំង២នាក់ បើកម៉ូតូម៉ាកហុងដា គប់សេ70 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ១ T.7178 ជិះគ្នា2នាក់ បើកពីលិចទៅកើតដោយស្ថានភាពស្រវឹងជោគជាំ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយថា មុនពេលកើតពួកគាត់ទើបនឹងចេញមកពីផឹកស៊ីនៅក្លិបកំសាន្ដមួយ ហើយនាំគ្នាផឹកស្រាបៀអស់ចំនួនជាង២ កញ្ច្រែងហើយក្រោយពេលសប្បាយចប់បាននាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញស្រាប់តែជួបហេតុការណ៍បែបនេះតែម្ដង។
សាក្សី ឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានឃើញបុរស២នាក់ខាងលើនេះ ជិះម៉ូតូឌុនគ្នាយ៉ាងលឿន ដោយផ្លូវស្ងាត់ផង និងភ្លើងចង្កៀងបំភ្លឺផ្លូវមិនសូវភ្លឺផងទើបមកដល់ចំណុចកើតហេតុបានបុកឡើងលើខឿនរង្វង់មូលចោមចៅ បណ្តាលឲ្យដួលបោកផ្ទប់លើខឿនគុម្ពផ្កាបណ្ដាលឲ្យសន្លប់ ស្តូកស្ដឹងទាំងពីរនាក់មួយសន្ទុះក្រោយមកទើបដឹងខ្លួនឡើងវិញ នឹងរបួសធ្ងន់ទាំង២ នាក់តែម្ដង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋទូរស័ព្ទហៅសាច់ញាតិមកយកជនរងគ្រោះដើម្បីជួយយកទៅព្យាបាលនៅពេទ្យឯកជនដោយខ្លួនឯង និងបានយកម៉ូតូទៅជួសជុលដោយខ្លួនឯងផងដែរ៕

image1 image2 image3

មតិយោបល់