ព័ត៌មានជាតិ

ក្រុមអ្នកពាក់ព័ន្ធ នឹងជំរុញការពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរ និងកុមារ តាមទោចក្រយានយន្ត

ភ្នំពេញ:AIP នឹងក្រុមអ្នកពាក់ព័ន្ធ នឹងពិនិត្យឡើងវិញលើការជំរុញការពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរតាមទោចក្រយានយន្ត ព្រមទាំងកុមារ ដោយផ្តើមពីការពង្រឹងសមត្ថភាពបន្ថែមដល់មន្រ្តីនគរបាលចរាចរណ៍ និងមន្រ្តីពាក់ព័ន្ធ ក៏ដូចជាចែករំលែកការអនុវត្តល្អៗ និងការរីកចម្រើនពាក់ព័ន្ធការពាក់មួកសុវត្ថិភាព។

ការពិនិត្យនេះនឹងធ្វើនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងនោះដោយធ្វើការពិនិត្យឡើងវិញ លើផែនការសកម្មភាព និងយុទ្ធសាស្ត្រ ជំរុញការពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរតាមទោចក្រយានយន្ត ព្រមទាំងកុមារឲ្យកើនឡើងខ្ពស់ជាអតិបរមា។

បើតាមកម្មវិធី ការជំរុញឲ្យមានការប្រែប្រួលជាវិជ្ជមាននេះ ជាគោលបំណងសំខាន់នៃការពង្រឹងសមត្ថភាពបន្ថែមដល់មន្រ្តីនគរបាលចរាចរណ៍ និងមន្រ្តីពាក់ព័ន្ធ ចែករំលែកការអនុវត្តល្អ និងការរីកចម្រើនពាក់ព័ន្ធ និងការពាក់មួកសុវត្ថិភាពនៅខេត្តកណ្តាល ព្រមទាំងធ្វើការពិនិត្យ ឡើងវិញលើផែនការសកម្មភាព និងយុទ្ធសាស្ត្រក្នុងការជំរុញការពាក់មួកសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមទោចក្រយានយន្ត ព្រមទាំងកុមារឲ្យកើនឡើងខ្ពស់ជាអតិបរមា។

ជាមួយគ្នានោះក៏នឹងមានវាគ្មិនជាមន្រ្តីនគរបាលចរាចរនឹងបង្ហាញពីផែនការសកម្មភាពអនុវត្តច្បាប់ ចំពោះការពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរតាមទោចក្រយានយន្តព្រមទាំងកុមារក្នុង ខេត្តកណ្តាល៕

photo_2016-05-09_11-08-41

មតិយោបល់