ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នារីម្នាក់ជាបុគ្គលិកក្រុមហ៊ុន K4 ខណៈក្រុមចោរ២នាក់ បានឆក់កាបូបនាងអូសដួលជាច្រើនត្រឡប់ ហើយត្រូវបានគេដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ក៏ដាច់ខ្យល់ស្លាប់ ។
ហេតុការណ៍ក្រុមចោរឆក់ ទូរស័ព្ទនេះ បានកើតឡើងនៅវេលាម៉ោង ប្រហែល២០និង២០នាទី ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ96 ផ្លូវលេខ៣១០ ក្រុមទី៣៧ ភូមិ១៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹកេងកង រាជធានីភ្នំពេញ។
នារីរងគ្រោះឈ្មោះ លីវ ឡៃហួយ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មុខរបរបុគ្គលិកក្រុមហ៊ុនលក់គ្រឿងអេឡិកត្រូនិកខេ៤ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិសន្សំកុសល់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទីកន្លែងកំណើតនៅឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ជនសង្ស័យចំនួន២នាក់ ពុំស្កាល់អត្តសញ្ញាណជាប្រភេទក្មេងស្ទាវ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ទៅ២២ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda dream c125 ពណ៌ខ្មៅ ពុំស្គាល់លើស៊េរី និងពុំចាំផ្លាកលេខ បានជិះម៉ូតូរត់គេចខ្លួនបាត់។
តាមដំណើររឿង ៖ មុនកើតហេតុនារីរងគ្រោះបានជិះម៉ូតូហុងដាសេ១២៥ តាមបណ្តោយផ្លូវ៣១០ ស្របពេលនោះ ជនសង្ស័យមានគ្នា០២នាក់ បានជិះស្របគ្នាមកពីក្រោយអែបក្បែរម៉ូតូជនរងគ្រោះ ហើយក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ បណ្តាលឲ្យជនរងគ្រោះដួល អូសម៉ូតូនិងរងរបួសធ្ងន់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ក៏ដាច់ខ្យល់ស្លាប់។
បច្ចុប្បន្ន សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ៕
មតិយោបល់