ព័ត៌មានជាតិ

នគរបាលស្រុកកោះធំឃាត់ខ្លួននារីខារ៉ាអូខេម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន

កណ្តាល: នគរបាលស្រុកកោះធំ ដឹកនាំដោយលោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ បានសហការជាមួយកម្លាំងប៉ុស្ដិ៍សំពៅពូន ធ្វើការឃាត់ខ្លួននារីខារ៉ាអូខេម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន រួមនឹងថ្នាំញៀន០៦កញ្ចប់ ព្រមទាំងឧបករណ៍មួយចំនួនទៀត។

ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើទ្បើងនៅថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០១៧ នៅកន្លែងកើតហេតុរបស់ផ្ទះឈ្មោះ ស្រឿន ចាន់ថន ភូមិកោះទៀវ”ខ” ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

លោកអធិការស្រុកកោះធំ បានប្រាប់ឲ្យដឹងថា ជនសង្ស័យចំនួន ០២នាក់ ទី១ ឈ្មោះ ទី នីកា ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកោះទៀវ”ខ” ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរនារីខារ៉ាអូខេ (ឃាត់ខ្លួន) និង២ ឈ្មោះ ស្រឿន ចាន់ថន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះទៀវ”ខ” ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ (រត់គេចខ្លួន)។

វត្ថុតាងចាប់យក​ រួមមានម៉្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន(ម៉ាទឹកកក Ice)ចំនួន ០៦កញ្ចប់តូច ទូរស័ព្ទដៃចំនួន ០៣គ្រឿង ឧបករណ៍កែច្នៃ​ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន​ កាបូបដៃ០១ ជាមួយនឹងប្រាក់រៀលចំនួន ១៤,២០០៛ និងកញ្ចប់បារី Fine ចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់