អតិថិជន ដែលមានបំណងជាវលំនៅដ្ឋានសាធារណៈ អាចចុះឈ្មោះជាមុន ដើម្បីឲ្យក្រុមហ៊ុនពិនិត្យមើល ថា អតិថិជន មានគ្រប់លក្ខខណ្ឌ ក្នុងការជាវលើគម្រោងនេះដែរឬទេ ហើយក្រុមហ៊ុននឹងទទួលចុះឈ្មោះពី ១០០នាក់ ដល់ ១៥០នាក់ ក្នុងមួយថ្ងៃ ដោយគ្មានកាលកំណត់រហូតដល់គ្រប់ចំនួនតាមផែនការរបស់ក្រុមហ៊ុន។
ទីតាំងនៃគម្រោងលំនៅដ្ឋានតម្លៃទាប-មធ្យម គឺមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីរង្វង់ក្រុងតាខ្មៅ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២១ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់ការិយាល័យលក់ (ទល់មុខសាលាសង្កាត់ចាក់អង្រែក្រោម) ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៧០ ៩០៥ ៣៣៣/ ០៧០ ៩០៦ ៣៣៣ / ០៧០ ៩០៧ ៣៣៣។
សម្រាប់ឯកសារដែលត្រូវភ្ជាប់មកជាមួយ នឹងបញ្ជាក់លម្អិតដូចខាងក្រោម៖
មតិយោបល់