បាត់ដំបងៈ កម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង ១២ និង ៣០ នាទីយប់ ថ្ងៃទី ៤ ខែ កុម្ភៈ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២ នាក់ ពាក់ព័ន្ធនឹងករណីគឿងញៀន។
ជនសង្ស័យទាំងពីរ ទី១ ឈ្មោះ វ៉ា ស៊ីថារ៉េន ហៅ អ៊ូក ភេទស្រី អាយុ ៣៧ ឆ្នាំ គ្មានមុខរបរ ទីលំនៅភូមិរតនះ សង្កាត់រតនះ ក្រុងបាត់ដំបង និងទី២ ឈ្មោះ វោ វុទ្ឋី ហៅ វី ភេទប្រុស អាយុ ២៨ ឆ្នាំ គ្មានមុខរបរ (ពាក់អាវខៀវ ភេទទី៣) មានទីលំនៅភូមិរតនះ សង្កាត់រតនះ ក្រុងបាត់ដំបង។
វត្ថុតាងដកហូតបាន រួមមានគ្រឿងញៀនម៉ាទឹកកក១ កញ្ចប់ ទម្ងន់ ០,៤៤ ក្រាម ម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លីច ពណ៌ក្រហម ស៊េរីឆ្នាំ ២០១៦ គ្មានផ្លាកលេខ។
ដោយបានការអនុញ្ញាត្តពីលោក ហេង លុយ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង កម្លាំងជំនាញបានទៅឆែកឆេរ លំនៅដ្ឋានរបស់ឈ្មោះ វ៉ា ស៊ីថារ៉េន ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង បាត់ដំបង នៅវេលាម៉ោង ០៧ និង ៣០ នាទី ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ រកឃើញគ្រឿងញៀនម៉ាទឹកកក ១៣ កញ្ចប់ ទម្ងន់ ៤៦៩ ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន ០២ គ្រឿង ទូរស័ព្ទដៃ ០៦ គ្រឿង ។
សរុបវត្ថុតាងចាប់យកមាន គ្រឿងញៀនម៉ាទឹកកក ១៤ កញ្ចប់ ទម្ងន់ ៤៦៩,៤៤ ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន ០២ គ្រឿង ម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឃ្លីច ពណ៍ក្រហម ស៊េរីឆ្នាំ ២០១៦ ទូរស័ព្ទដៃ ០៦ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕
មតិយោបល់