បច្ចុប្បន្ន វីដេអូគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងៗ ត្រូវបានដាក់បង្ហោះ និងចែកបន្តលើបណ្តាញសង្គម Facebook ប៉ុន្តែ វាមិនត្រូវបានអនុញ្ញាតឱ្យទាញយកមកផ្ទុកក្នុងទូរស័ព្ទដូចជារូបភាពនោះទេ។ ប៉ុន្តែ Post Tech មានវិធីមួយអាចឱ្យលោកអ្នកធ្វើរឿងនេះបាន និងដោយងាយស្រួលបំផុត គឺតាមរយៈកម្មវិធី MyMedia ដែលអាចទាញយកមកប្រើប្រាស់បានដោយសេរីពី AppStore។
របៀបអនុវត្ត៖
១– ទាញយក និងដំឡើងកម្មវិធីឈ្មោះ MyMedia ពីក្នុង AppStore
២– បើកកម្មវិធី Facebook រួចស្វែងរកវីដេអូដែលលោកអ្នកចង់ទាញយក
៣– សូមចុចបើកវីដេអូនោះ ហើយចុចលើជម្រើស ‘Share’ រួចជ្រើសរើសយក Copy Link ដើម្បីចម្លងអាសយដ្ឋានរបស់វីដេអូទុក។
៤– សូមបើកកម្មវិធី MyMedia វានឹងផ្តល់ឱ្យលោកអ្នកនូវមឺនុយ Browser មួយ។
៥– សូមចុចលើមឺនុយ Browser នោះ រួចវាយអាសយដ្ឋាន savefrom.net រួចទម្លាក់ (ចុច paste) អាសយដ្ឋានវីដេអូខាងលើក្នុងប្រអប់ URL ហើយចុចលើប៊ូតុង ‘>’។
៦– សូមជ្រើសរើសកម្រិតភាពច្បាស់របស់វីដេអូ (HD ឬ SD ទៅតាមវីដេអូដែលលោកអ្នកទាញយក) រួចចុចលើប៊ូតុង Download។
បញ្ជាក់ៈ ត្រង់ចំណុចនេះ បើវាលោតចេញ ‘download link is not found’ សូមលោកអ្នកត្រឡប់ទៅចំណុចទី ៥ រួចប្តូរអាសយដ្ឋានគេហទំព័រពី ‘savefrom.net’ ទៅ ‘downfacebook.com’ ហើយអនុវត្តជំហានបន្តបន្ទាប់ម្តងទៀត។
៧– បន្ទាប់មក សូមដាក់ឈ្មោះឱ្យវីដេអូ រួចចុចលើប៊ូតុង Download រួចឯកសារវីដេអូនឹងរត់ចូលក្នុងមឺនុយ Media។
៨- សូមចុចលើមឺនុយ Media នេះ រួចជ្រើសរើសឯកសារវីដេអូដែលលោកអ្នកទើបទាញយកដោយចុចលើប៊ូតុង ‘i’ ខាងស្តាំវីដេអូ ហើយជ្រើសរើសយក Save to Camera Roll ជាការស្រេច៕
https://www.youtube.com/watch?v=JQcXBQ3bO8o
មតិយោបល់