បរទេស៖នៅសប្តាហ៍នេះអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បានអំពាវនាវឱ្យមានការបន្ថែមសម្ពាធទៀតទៅលើរដ្ឋាភិបាលក្រុងប៉េកាំង និងធ្វើយ៉ាងណាកុំឲ្យចិនអាចងបង្កើនឥទ្ធិពលរបស់ខ្លួនកាន់តែធំ។
ក្នុងនោះផងដែរលោក Pence ក៏បានលើកឡើងអំពីបញ្ហានៃកោះតៃវ៉ាន់ផងដែរនិងបានព្រមានថារដ្ឋាភិបាលអាមេរិកបច្ចុប្បន្នក្រោមការដឹកនាំរបស់លោក Joe Bidenគឺកំពុងមានភាពទន់ខ្សោយយ៉ាងខ្លាំងចំពោះជំហប្រឆាំងទៅនឹងប្រទេសចិន។
លោកក៏បានទទូចដល់រដ្ឋបាលលោក Biden ដើម្បីពន្លឿនកិច្ចប្រឹងប្រែង ក្នុងការកាត់បន្ថយប្រតិបត្តិការសេដ្ឋកិច្ចអាមេរិក ចេញពីឥទ្ធិពលរបស់ចិន នៅក្នុងឧស្សាហកម្ម ដែលមានសារៈសំខាន់ ចំពោះ
សន្តិសុខជាតិ ហើយអះអាងថាបច្ចុប្បន្នគឺជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយកោះតៃវ៉ាន់ ដែលតែងតែទាមទារប្រជាធិបតេយ្យនិងការគ្រប់គ្រង
ដោយខ្លួនឯង។
ក្នុងនោះផងដែរលោកក៏បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនក្នុងការរារាំងឬធ្វើពហិកាមិនចូលរួមនៅក្នុងព្រឹត្តិការណ៍អូឡាំពិតដោយទីក្រុងប៉េកាំងនិងបន្តដាក់ទណ្ឌកម្មថែមទៀតទៅលើរដ្ឋាភិបាលប៉េកាំង៕
មតិយោបល់