ព័ត៌មានជាតិ

រថយន្ដដឹកដីធន់ធំជាច្រើន ត្រូវបានអាជ្ញាធរឃាត់ទុក ដេីម្បីធ្វេីការណែនាំពីច្បាប់ចរាចរណ៍ និងឲ្យបកស្កុតខ្មៅចេញពីកញ្ចក់

ភ្នំពេញ: កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៧ លោក នាក់ ណារ៉ូ អធិការរងខណ្ឌដង្កោ បានដឹកនាំកម្លាំង ចុះឃាត់រថយន្ដដឹកដីធន់ធំ ដេីម្បីធ្វេីការណែនាំពីច្បាប់ចរាចរណ៍ និងឲ្យបកស្កុតខ្មៅចេញពីកញ្ចក់រថយន្ដ។

ក្នុងកិច្ចប្រតិបត្តិការនេះ បានឃាត់រថយន្ដដឹកដីធន់ធំបានជាច្រេីនគ្រឿង។ បេីតាមការបញ្ជាក់ពីអធិការរងខណ្ឌដង្កោ បានបញ្ជាក់ឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ គោលបំណងណែនាំអ្នកបើកបរឲ្យយល់ច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដោយត្រូវចេះយោគយល់ពេលធ្វេីដំណេីរ គោរពភ្លេីងសញ្ញាចរាចរ មិនត្រូវបេីកជែងគ្នា និងជាពិសេសត្រូវចេះពាក់ខ្សែក្រវ៉ាត់ពេលបេីកបរ ដើម្បីការពារសុវត្ថិភាព។

លោកបានបន្ដថា ក្នុងប្រតិបត្តការណ៍នេះដែរ លោកបានឲ្យកម្លាំងរបស់ខ្លួន ធ្វេីការបកស្កុតខ្មៅចេញពីរថយន្ដណា ដែលបានបិទវា៕

//youtu.be/D_qCeJNDKok

មតិយោបល់