ព័ត៌មានអន្តរជាតិ

ឆេះផ្សារទំនើបមួយ នៅកូរ៉េខាងត្បូង សម្លាប់មនុស្ស ៤ នាក់ និងរបួស ៤៧ នាក់

កូរ៉េៈ យ៉ាងហោចណាស់មនុស្ស ០៤នាក់បានស្លាប់ និង ៤៧នាក់ទៀត បានរងរបួស នៅក្នុងអគ្គីភ័យឆេះផ្សារទំនើបមួយ នៅទីក្រុង Dongtan ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមរយៈ សារពត៌មាន ibtimes ចេញផ្សាយនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០១៧។

តាមអាជ្ញាធរប៉ូលិស បានសង្ស័យថា មូលហេតុនៃការឆេះនេះ គឺប្រហែលកើតទ្បើងពីការផ្សារដែក នៅកន្លែងក្មេងលេងមួយ ក្នុងផ្សារទំនើប Metapolis ។

ក្នុងចំណោមអ្នកស្លាប់ គឺមានអ្នកសាងសង់ ០២នាក់ បុគ្គលិកក្នុងផ្សារម្នាក់ និងអ្នកទិញឥវ៉ាន់ផ្សារម្នាក់ ខណៈដែលមនុស្សភាគច្រើន បានរងរបួស ដោយសារការស្រូបផ្សែង ដែលហុយចេញពីភ្លើងឆេះដ៏សន្ធរសន្ធៅនេះ៕

មតិយោបល់