ព័ត៌មានជាតិ

លោកនាយករដ្ឋមន្ត្រី បញ្ជាឲ្យអភិបាលខេត្តទាំងអស់ត្រូវរកដំណោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ

(ខេត្តព្រៃវែង)៖នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០១៦នេះ ក្នុងឪកាស អញ្ជើញជាអធិបតីភាព ក្នុងពិធី កាត់ឬសខណ្ឌសីមា សម្ភោធសមិទ្ធិផលនានា នៅវត្តឥន្ទមុនី ក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក៏បានបញ្ជាឲ្យអភិបាលខេត្ត ទាំងអស់ ត្រូវរកដំណោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងថាបច្ចុប្បន្នយើងកំពុងមានកង្វល់ កន្លែងខ្លះត្រពាំងបឹងបួរមួយចំនួន រីងទឹកអស់ទៅហើយដូច្ចេះដើម្បីដោះស្រាយជូនប្រជាពលរដ្ឋកុំឲ្យខ្វះទឹកប្រើប្រាស់ សម្តេចតេជោ បានជំរុញឲ្យ ពិនិត្យកន្លែងណា មានទឹក អភិបាលខេត្តត្រូវសហការជាមួយក្រសួងធនធានទឹក ដើម្បីរកដំណោះស្រាយ ជាពិសេសត្រូវយកម៉ាស៊ីនបូមទឹកជូនប្រជាពលរដ្ឋ។

សម្តេចតេជោ ឲ្យដឹងថា បញ្ហាប្រែប្រួលអាកាសគឺជាបញ្ហាពិភពលោកកំពុងជួបប្រទះ មិនមែនមានបញ្ហាតែប្រទេសកម្ពុជានោះទេ។ បញ្ហាទឹកធំ ឬទឹកតូច មានទឹកឬអត់ទឹក គឺកុំនាំគ្នាជេរប្រទេសឡាវ ព្រោះអត់ទាន់មានទំនប់វារីអគ្គិសនីសៃយ៉ាបូរី ផងក៏យើងជួបបញ្ហាដែរ ហើយគឺអាស្រ័យទៅលើមេឃតែប៉ុណ្ណោះ។

សម្តេចតេជោបានបញ្ជាក់ថា ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌាបែរជាមានទឹកជំនន់ បញ្ហាប្រែប្រួលនេះហើយបានជាកន្លងទៅសម្តេចតតេជោបានអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើស្រែប្រាំងតែ១ដងបានហើយ ដើម្បីបានទឹកប្រើប្រាស់ ក្នុងពេលខ្វះខាតទឹក៕photo_2016-04-11_10-50-30 photo_2016-04-11_10-51-02photo_2016-04-11_11-35-47 photo_2016-04-11_11-35-50photo_2016-04-11_11-35-41photo_2016-04-11_11-35-46photo_2016-04-11_10-51-30

មតិយោបល់