ព័ត៌មានជាតិ

ចង់សង្ហាជិះម៉ូតូលឿនដូចហោះ ទៅបុករ៉ឺមកពីក្រោយ បែកចង្កៀងម៉ូតូ មនុស្សបែកមុខស្លាប់

ភ្នំពេញ: យុវជនជនម្នាក់បានស្លាប់ភ្លាមៗ ខណ:ពេលដែលជិះម៉ូតូទៅបុករ៉ឺម៉ក ដឹកកូនឈើពីក្រោយ យ៉ាងពេញទំហឹងបណ្តាលឲ្យដួលបោក និងថ្នល់ស្លាប់ភ្លាម នៅនឹងកន្លែងកើតហេតុ ហើយម្ចាស់រ៉ឺម៉ក រត់គេចខ្លួនបាត់ស្រមោល។ ហេតុការនេះកើតទ្បើងនាម៉ោង៩និង១០ យប់ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជយ័។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រិន រ៉ាន់ អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងទាប ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់១២៥ស៊េរី ២០១៤ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CN-0122 ជិះតាមផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ស្រាប់ តែមកដល់កន្លែងកើតហេតុខាងលើ ចាប់ហ្វ្រាំងមិនទាន់ក៍ជ្រុលរ៉ឺម៉កដឹកកូនឈើ ពីក្រោយដែលជិះស្របទិសដៅគ្នា ពីជើងទៅត្បូង យ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ដួលបោកផ្ទុប និងថ្នល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ គួរឲ្យអាណោចអាធម៏ឯម្ចាស់រ៉ឺម៉ក ឃើញសភាពការណ៍មិនស្រួល បានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុក្ខរ៉ឺម៉ក និងជនរងគ្រោះនៅនឹងកន្លែង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង យករ៉ឺម៉ក និងម៉ូតូទៅរក្សាទុក្ខនៅការិយល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិជនរងគ្រោះ យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

មតិយោបល់