ព័ត៌មានជាតិ

អនិច្ចាអ្នកក្រ! មុខរបរកម្មករ ក្រហើយខំប្រើគ្រឿងញៀន រហូតដល់ប៉ូលិសចាប់បាន

កណ្តាល: ករណីរក្សាទុកប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវសមត្ថកិច្ចបង្ក្រាបបានឃាត់ខ្លួនជនសង្ស័យ២នាក់ នាវេលាម៉ោង៤ លា្ងចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចកែងផ្លូវលំ ជិតវត្តបទុម ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ធក់ ចិត្ត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក ទីលំនៅបច្ចុប្បន្នភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ទី២-ឈ្មោះ នួន វីរៈ ភេទប្រុស អាយុ១៨ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ទីលំនៅបច្ចុប្បន្ន ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន១កញ្ចប់តូច ម៉ូតូសង់១២៥ស៊េរីឆ្នាំ២០១១ចំនួន១គ្រឿង។

ហេតុការណ៍នេះកើតឡើង ក្រោយកម្លាំងជំនាញបានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលអរិយក្សត្រ ជិះល្បាតដើម្បីតាមដានមើលមុខសញ្ញា ដោយកំណត់បានមុខសញ្ញា នៅចំណុចកើតហេតុ ហើយមានការសង្ស័យកម្លាំងសមត្ថកិច្ច ក៏បានឃាត់ឆែកឆេរកឃើញ ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់តូច ហើយក៏បានឃាត់ខ្លួនបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់