ព័ត៌មានជាតិ

មិនថាខ្មែរ ឬឥស្លាម ឲ្យតែពាក់ព័ន្ធគ្រឿងញៀន គឺចាប់ទាំងអស់

ភ្នំពេញ: អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ សហការណ៍គ្នាជាមួយប្រជាកាពារសង្កាត់ច្រាំងចំរេះ ចាប់បានជនសង្ស័យជនជាតិឥស្លាមម្នាក់ នាវេលាម៉ោង៦ ល្ងាចថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចក្រុម៤ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចកំពុងបន្តជំរុញការអនុវត្តន៍ស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀន ជាក់ស្តែងថ្ងៃនេះ សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ឈ្មោះ ហីម រ៉ូ ហ្សាក់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្ថិតនៅចំណុចក្រុម៤ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ សម្ភារ:វត្ថុតាងមាន ម្សៅក្រាមពណ៍សថ្លា១កញ្ចប់តូច ដែកកេះ៣ដើម កន្ត្រៃ១ដើម និងដបសម្រាប់ជក់ចំនួន១។

បច្ចុប្បន្នអធិការដ្ឋាន កំពុងប្រើប្រាស់វិធានការជំនាញ សួរចម្លើយអំពីការប្រព្រឹត្តសកម្មភាពកន្លងមក និងបក្សពួក ឬសមាសភាពពាក់ព័ន្ធ ដើម្បីបើកប្រតិបត្តិការបង្ក្រាបបន្ត៕


មតិយោបល់