ព័ត៌មានជាតិ

សកម្មជនដីធ្លីបឹងកក់ ៣នាក់ត្រូវបានអជ្ញាធរ ឃាត់ខ្លួន

ភ្នំពេញ:ក្រុមសកម្មជនដីធ្លីចំនួន០៣ នាក់ត្រូវបានកម្លាំងអជ្ញាធរខណ្ឌដូនពេញឃាត់ខ្លួនកាលពីវេលាម៉ោង០៨និង១៥នាទី ព្រឹកថ្ងៃទី០៩ ខែឧសាភា ឆ្នាំ២០១៦នៅចំណុច ក្បែរវិហ៊ារចាម ប្លុកបឹងកក់ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

អជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថាក្រុមសកម្មជនដីធ្លីបឹងកក់ ចំនួន៣នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់បានព្យាយាមទៅចូលរួម ជាមួយក្រុមអង្គការសង្គមស៊ីវិល ដែលប្រមូលផ្តុំគ្នានៅព្រៃសរ ដើម្បីទាមទាររកយុត្តិធម៌ជូនសង្គមស៊ីវិល ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនកាលពីពេលថ្មីនេះ។

សមត្ថកិច្ចបានឲ្យដឹងថាក្រុមសកម្មជនដីធ្លី ដែលត្រូវបានឃាត់ខ្លួនទាំង៣នាក់ ដែលឃាត់ខ្លួននោះ រួម មានឈ្មោះប៉ូវ សុភា គង់ ចាន់ថានិងកញ្ញាសុង ស្រី លាភ ។ពួកគាត់ទាំង០៣នាក់ត្រូវចាប់ខ្លួនបញ្ជូលរថយន្តដឹកឆ្ពោះទៅស្នងការនគរបាលរាជធានីភ្នំពេញដោយសារពួកគារឹងទទឹងពីការហាមឃាត់របស់ធជ្ញាធរ ដែលបិទផ្លូវ មិនឲ្យពួកគាត់បានចេញឆ្ពោះទៅគុកព្រៃសរនោះ៕

photo_2016-05-09_11-47-39 photo_2016-05-09_11-47-38 (2) photo_2016-05-09_11-47-38 photo_2016-05-09_11-47-36

មតិយោបល់