ព័ត៌មានជាតិ

សុំលុយប្រពន្ធ១០ម៉ឺនមិនបាន យកដែកដៃទ្វារចាក់ចំស្មារខាងឆ្វេង បណ្តាលឲ្យរបួស និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

កណ្តាល: ស្ត្រីម្នាក់រងរបួសជាទម្ងន់ ខណ:ដែលបុរសជាប្តី ខឹងសុំលុយ១០ម៉ឺនមិនបានយកដែកដៃទ្វារចាក់ចំស្មារខាងឆ្វេង បណ្តាលឲ្យរបួស និង វាយបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង១០នាទី ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចផ្ទះជនរងគ្រោះភូមិព្រៃចម្ការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ ខាន់ ស្រីនាង ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរកសិករ នៅភូមិព្រៃចម្ការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

រីឯជនដៃដល់ជាប្តីមានឈ្មោះ ខេង ភារ៉ាន់ ហៅអូន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខែ្មរ មុខមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិព្រៃចម្ការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ៦ខែកុម្ភ: ឆ្នាំ២០១៧ ម៉ោង៧ព្រឹក ជនល្មើលបានចុះពីផ្ទះមកហូបបាយនៅក្រោមពេលហូបបាយ រួចក៏ឡើងទៅលើផ្ទះវិញ បានសុំលុយពីជនរងគ្រោះ ចំនួន១០ម៉ឺនរៀល ហើយពេលនោះជនរងគ្រោះជាប្រពន្ធ ថាអត់មានលុយ ស្រាប់តែជនដៃដល់ជាប្តី បានស្ទុះមកវាយជនរងគ្រោះ និងយកដែកដៃទ្វារចាក់ចំស្មារខាងឆ្វេង បណ្តាលរបួស និង បានវាយបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនទៀតផងទើបជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ ទើបកម្លាំងយើងចុះទៅធ្វើការឃាត់ខ្លួន។

ជនល្មើសខាងលើនេះ តែងតែវាយធ្វើបាប គំរាមកំហែងជនរងគ្រោះ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនលើកមកហើយ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់