កណ្តាលៈ បុរស២នាក់បានជិះម៉ូតូទៅយកគ្រឿងញៀនពីភ្នំពេញវិលត្រឡប់មកវិញ បុកឆ្កែបណ្តាលឲ្យដួល ពេលសមត្ថកិច្ចកំពុងល្បាតតាមមូលដ្ឋាន ក៏ធ្វើការសួរនាំមានគ្រឿងញៀននៅក្នុងខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនសង្ស័យចំនួន ២នាក់ ទី១-ឈ្មោះ វ៉ាន់ វលក្ខណ៍ ហៅតូច ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិឡាំងឡូង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងទី២-ឈ្មោះ ស្រៀង ម៉េងស្រុង ហៅម៉ាប់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ។
វត្ថុតាងចាប់យក៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុ ញៀនចំនួន១កញ្ចប់តូច,ម៉ូតូ ចំនួន១គ្រឿង ម៉ាកសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1C-8475 និងទូរសព្ទម៉ាកណូគា ចុចពិល ពណ៌ខ្មៅ ចំនួន១គ្រឿង ។
នគរបាលស្រុកខ្សាច់កណ្តាលបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុជនសង្ស័យទាំង២នាក់បាន ជិះម៉ូតូចេញពីភ្នំពេញឆ្ពោះទៅផ្ទះ ពេលជិះដល់កន្លែងកើតហេតុបុកឆ្កែបណ្តាលឲ្យដួល ភ្លាម នោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាកូវចុះល្បាតតាមគោលដៅ មានការសង្ស័យធ្វើការឆែកឆេររកឃើញថ្នាំញៀន ១កញ្ចប់តូច នៅក្នុងហោប៉ាវខោរបស់ឈ្មោះ ស្រៀង ម៉េងស្រុងបន្ទាប់មកសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ព្រែកតាកូវឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធី៕
មតិយោបល់