ព័ត៌មានជាតិ

រន្ធត់ណាស់! ហ៊ីយ៉ាន់ដាយ ពន្លះម៉ូតូមិនប្រកាន់គន្លង របួសម្នាក់

កំពង់ធំ: កាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃ០១ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ភូមិមឈាយ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ ក្នុងទិសដៅស្របគ្នា (ពីត្បូងទៅជើង បណ្តាលឲ្យរបួសធ្ងន់ម្នាក់ (ប្រុស) និងខូចខាតម៉ូតូ០១គ្រឿង។

រថយន្តម៉ាក ហ៊ីនយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-6829 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ(គេចខ្លួន)។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1K-7231 បើកបរដោយឈ្មោះ ខេត ចិន្តា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិដូនល្អ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរកសិករ របួសធ្ងន់ (ពាក់មួកសុវត្ថិភាព)។

មូលហេតុបឋម៖ បង្កដោយអ្នកបើកម៉ូតូ បើកបរមិនប្រកាន់ស្តាំ (មិនប្រកាន់គន្លងផ្លូវម៉ូតូរបស់ខ្លួន)៕

មតិយោបល់