ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ រួមនិងថ្នាំញៀន៧កញ្ចប់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញៈ ជនសង្ស័យ២ រួមទាំងថ្នាំញៀន៧កញ្ចប់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនខណៈកំពុងធ្វើសកម្មភាពវេចខ្ចប់គ្រឿងញៀនបម្រុង និងចែកចាយបន្តឲ្យម៉ូយ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ ទី១មានឈ្មោះ ចាន់ វណ្ណា ភេទប្រុសអាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិទួលសាលា ឃុំជ្រុលពពែល ស្រុករំដួល ខេត្តស្វាយរៀង ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុខាងលើ និងជនសង្សយ័ទី២មានឈ្មោះ ហុង មេត្តា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិតាឡុង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្នាក់បន្ទប់ជួលជាមួយគ្នា ។ ដកហូតបានថ្នាំញៀន៧កញ្ចប់តូច និងដាវស៊ាំម៉ូរ៉ៃ ចំនួន៤ដើម។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋានខណ្ឌមានជ័យ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងរាជនីភ្នំពេញ ចាត់ការតាមនីតិវិធិច្បាប់៕

មតិយោបល់